គ្រឿងរាជកកុធភ័ណ្ឌថៃដែលមានក
ំណើតនៅស្រុកខ្មែរ
ក៏ដូចក្នុងទំនៀមមហាក្សត្រិយ
៍ខ្មែរដែរ (ដែលសៀមចម្លងចេញពីខ្មែរក្រោ
យបង្កើតនគរផ្ទាល់ខ្លួន) ព្រះខ័ឌ្តជ័យ គឺផ្នែកមួយនៃគ្រឿងរាជកកុធភ័
ណ្ឌសម្រាប់ព្រះមហាក្សត្រិយ៍
ថៃ។ ព្រះខ័ឌ្ត ដែលចំណែកមួយនៃបញ្ចកកុធភ័ណ្ឌ
នោះ នៅក្នុងភាសាថៃគេឲ្យឈ្មោះថា «ព្រះសែងខ័ឌ្តជ័យស្រី» (ថៃ៖ พระแสงขรรค์ชัยศรี)។
ប្រវត្តិសាស្ត្រថៃបាននិយាយថ
ា ព្រះសែងខ័ឌ្តជ័យស្រី មានកំណើតយ៉ាងយូរលង់
...ណាស់មកហើយ ដោយលិចលង់នៅក្នុងបាតទន្លេសាបរបស់កម្ពុជា ឯនគរសៀមរាប។ ថ្ងៃមាន នាគ.ស.១៧៨៤ មានអ្នកនេសាទម្នាក់បានបង់សំណាញ់ជាប់ព្រះខ័ឌ្តនេះ រួចក៏បាននាំយកទៅជូនចៅពញាអភ័យភូបេស្រ បែន ដែលជាអ្នកគ្រងខេត្តសៀមរាបនាខណៈនោះ។ បន្ទាប់ពីបានព្រះខ័ឌ្តហើយ ចៅពញា បែន ក៏បាននាំទៅថ្វាយព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក ឬរាមា ទី១ ដែលជាព្រះមហាក្សត្រិយ៍សៀម។
នៅថ្ងៃដែល ព្រះសែងខ័ឌ្តជ័យស្រី មកដល់ក្រុងទេពមហានគរ ក៏កើតមានរន្ទះបាញ់នៅក្នុងព្រះនគរសៀមរហូតដល់ទៅ៧កន្លែង ដូចជានៅឯទ្វារវិសេសជ័យស្រី ផ្នែកជាន់ខាងក្រៅនៃព្រះបរមរាជវាំង (សៀម) និងទ្វារវិមានជ័យស្រី ផ្នែកជាន់កណ្ដាលនៃព្រះបរមរាជវាំង (សៀម) ដែលសុទ្ធសឹងជាផ្លូវដែលអញ្ជើញ ព្រះសែងខ័ឌ្តជ័យស្រី ឆ្លងកាត់ចូលទៅក្នុងព្រះបរមរាជវាំង (សៀម)។
ព្រះសែងខ័ឌ្តជ័យស្រី ជាព្រះសែងសាស្ដាវុធដែលសំខាន់បំផុត ក្នុងព្រះរាជពិធីសំខាន់របស់ព្រះមហាក្សត្រិយ៍ថៃ ដូចជា ព្រះរាជពិធីថ្វាយទឹកពិពឌ្ឍសច្ចា និងព្រះរាជពិធីបរមរាជាភិសេក។
ខ្នាត
ប្រវែងព្រះខ័ឌ្តសរុបមានប្រវែង១១៥ស.ម.។ ផ្ទៃព្រះខ័ឌ្តធ្វើអំពីដែកទាំងពីរខាង ឯដងធ្វើអំពីកែវឆ្លាក់រូប៨ជ្រុង មានបិទមានតាមជ្រុង និងធ្វើជាគ្រាប់រូប៦ជ្រុង ប្រដាប់ដោយត្បូង។ ស្រោមធ្វើដោយមាសមានឆ្លាក់ជាក្បាច់ផ្សេងៗ និងបិទត្បូងចម្រុះព័ណ៌៕
ដោយ: Naretrak
No comments:
Post a Comment