Pages

Sunday, May 21, 2017

កូនស្រីអ្នកមាន ស្រស់ស្អាត រូបរាងសិចសីុ បដិសេធស្នេហ៍បុរសក្រីក្រ ចុងក្រោយស្ទើរក្អួតឈាម


បុរសកម្សត់ក្រីក្រម្នាក់ ឈ្មោះ សូរ្យវង្ស បានលង់ស្រលាញ់ដែលជាកូនស្រី អ្នកមានជីវភាពស្ដុកស្ដម្ភមួយរូប។ ថ្ងៃមួយបុរសកម្សត់ បានសារភាពថា រូបគេស្រលាញ់នាងខ្លាំងណាស់ ប៉ុន្តែការសារភាពស្នេហ៍ពិតរបស់ខ្លួន មិនបានចម្លើយដូចបំណងឡើយ ដោយត្រូវខាងស្រី បដិសេធនិង តបមកវិញថា “ប្រាក់ប្រចាំខែរបស់អ្នកឯង ស្មើត្រឹមតែការចំណាយប្រចាំថ្ងៃរបស់ខ្ញុំប៉ុណ្ណោះ អ្នកឯងគិតថាខ្ញុំនឹងរៀបការជាមួយមនុស្សដូចអ្នកឯងហ្នឹងឬ? ខ្ញុំមិនដែលគិតថា ស្រលាញ់អ្នកឯងទេ ដូច្នេះបំភ្លេចគំនិតឆ្កួតៗនេះចោល និង ស្វែងរកនារីដែលមានជីវភាពសមនឹងអ្នកទៅ”។
ទោះបីជាមានការប្រមាថមើលងាយដ៏ឈឺចាប់យ៉ាងណា បុរសអភ័ព្វនៅតែមិនអាចភ្លេចនាងដោយស្រួលបានឡើយ។ ១០ ឆ្នាំក្រោយមក…
អ្នកទាំងពីរបានជួបគ្នាដោយចៃដន្យ ក្នុងផ្សារទំនើបមួយ។ នាពេលនោះ នាង (កូនស្រីអ្នកមាន) បាននិយាយថា ” ហិ! សុខសប្បាយអត់? ខ្ញុំរៀបការហើយ គឺរៀបការជាមួយបុរសដ៏អស្ចារ្យម្នាក់ គាត់រកបាន ១៥ ៧០០ ដុល្លារក្នុងមួយខែ។ តើអ្នកអាចរកបានដូចគាត់ទេ?”។
ក្រោយឮសម្ដីឈឺចាប់ពីមនុស្សដែលស្រួលធ្លាប់យកចិត្តទុកដាក់ បុរសរូបនេះក៏បង្អាក់ទឹកភ្នែកមិនឱ្យហូរ ដោយមិនបាននិយាយស្ដីអ្វីមួយមាត់សោះ។
បន្តិចក្រោយមក ប្ដីរបស់កូនស្រីអ្នកមានចូលមកដល់ ហើយភ្លាមៗនោះបុរសជាប្ដី ក៏និយាយទៅកាន់បុរសកំពុងជជែកជាមួយប្រពន្ធថា៖
-លោក សូរ្យវង្ស? សួស្ដី!
-បាទសួស្ដី លោកវ៉ែន!
លោក វ៉េន បានងាកទៅរកប្រពន្ធរបស់ខ្លួនហើយរៀបរាប់ថា “អូនសម្លាញ់ បងចង់ឱ្យអូនស្គាល់ចៅហ្វាយបង។ គាត់ជាម្ចាស់គម្រោង ១០០ លានដុល្លារ ដែលបងកំពុងធ្វើសព្វថ្ងៃនេះ!”។
រីឯប្រពន្ធបានសម្ដែងក្ដីភ្ញាក់ផ្អើល និងគ្មានអ្វីនិយាយតបទៅវិញឡើយ។
ចំណែកបុរសដែលធ្លាប់ឮសម្ដីជាន់ឈ្លី បានត្រឹមតែញញឹមនិងបង្ហើបមាត់ថា លោក វ៉ែន ខ្ញុំត្រូវទៅមុនហើយ ព្រោះមានការងារចាំបាច់ត្រូវធ្វើ ខ្ញុំរីករាយដែលបានជួបលោកថ្ងៃនេះ។ សូមឱ្យមានសំណាងល្អ!”។
ពេលនោះប្ដីប្រពន្ធទាំងពីរ បានសម្លឹងទៅបុរសខកស្នេហ៍ ពេលដើរចេញទៅ។ ភ្ញាក់ផ្អើលនារីជាប្រពន្ធសួរប្ដីថា “ចៅហ្វាយរបស់បង?”។
“បាទ អូនសម្លាញ់។ លោក សូរ្យវង្ស ជាមនុស្សល្អម្នាក់ ប៉ុន្តែជីវិតរបស់គាត់កម្សត់ណាស់។ គាត់ប្រាប់ថា ធ្លាប់ស្រលាញ់នារីម្នាក់ តែនារីនោះមិនស្រលាញ់វិញទេ ព្រោះគាត់ជាអ្នកក្រ។ ព្រោះបញ្ហានេះ ធ្វើឱ្យគាត់បានខិតខំធ្វើការ រហូតក្លាយជាអ្នកជំនួញជោគជ័យ និង ក្លាយជាសេដ្ឋីរកចំណូលបាន លានដុល្លារក្នុងមួយខែៗ។ តែគាត់នៅតែមិនអាចបំភ្លេចស្នេហ៍ចាស់បានដដែល មកដល់ពេលនេះគាត់ ក៏មិនទាន់រៀបការដែរ។ បើសិននារីនោះបានរៀបការជាមួយគាត់ មិនដឹងជាសំណាងប៉ុណ្ណាទេ”។
ក្រោយឮប្ដីនិយាយយ៉ាងដូច្នេះ នាងភ្ញាក់ផ្អើល និង រកអ្វីនិយាយមិនចេញ៕

No comments:

Post a Comment