មើមខ្ទឹមមានផ្ទុកសមាសភាព ដែលមានក្លិនឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្រ្តរបស់សត្វល្អិត។
* វិធីផ្សំ និងប្រើប្រាស់
- បុកឬ ចិញ្រ្ចាំមើមខ្ទឹមសចំនួន ៨៥ក្រាម
- ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា (ប្រេងការ៉ូសែន ឬប្រេងរុក្ខជាតិចំណុះ៥០មីលីលីត្រ)...
- រក្សាល្បាយខាងលើ ទុករយៈពេល២៤ម៉ោង
- ចាក់ទឹកចំណុះ ៩៥០មីលីលីត្រ និងល្បាយសាប៊ូម្សៅ ៥០មីលីលីត្រ ចូលកូរល្បាយរួចរក្សាថ្នាំពុលក្នុងដប
- យកថ្នាំខាងលើលាយជាមួយទឹកក្នុងកំរិតទឹកថ្នាំ១ភាគ លាយជាមួយទឹក១៩ភាគ
- កូរឲ្យសព្វមុនពេលបាញ់ទៅលើរុក្ខជាតិដែលទទួលរង
ការបំផ្លាញពីសត្វល្អិតនៅពេលព្រឹក ។
- ប្រសិទ្ធភាពលើសត្វល្អិតៈ ចៃ, ដង្កូវរុយ, ស្រឹង, ដង្កូវស៊ីញ៉េ, ដង្កូវស៊ីស្លឹកស្ពៃ, អណ្តើកមាស។
* វិធីម្យ៉ាងទៀតគឺ៖
- ដំណាំឆ្លាស់ ដាំដំណាំដែលមានផ្កា ឬក្លិននៅចន្លោះដំណាំគោល (ឧៈ ដាំដើមខ្ទឹមនៅចន្លោះស្ពៃក្តោប ឬខាត់ណា) ដើម្បីបណ្តេញសត្វចង្រៃ។
- ប្រើកំបោរស បាចលើផ្ទៃដីមុនពេលដាំជាដើម។
No comments:
Post a Comment