Pages

Sunday, May 21, 2017

តើអ្នកគិតយ៉ាងណាចំពោះការរកសុីនឹងធ្វើការអោយគេ?

 


ដើរចេញពីជីវិតអ្នកធ្វើការ មកក្លាយជាអ្នករកស៉ី គេមើលមកថាឡូយអស្ចារ្យ និងល្អប្រសើរជាងអ្នកធ្វើការដែលនៅតែមួយកន្លែង ក៏ប៉ុន្តែ! ទំរាំបាន១០០៛មកកាន់ក្នុងដៃមិនមែនងាយស្រួលទេប៉ិ! ការចាប់ផ្តើមអាជីវកម្មនីមួយៗ ពឹងផ្អែកលើឬសគល់ដែលយើងត្រូវចាប់ផ្តើមដំបូងៗថាយើងចងក្លាយជាអ្នកពាណិជ្ជកម្មប្រភេទណា? ជាអ្នកឆ្នៃប្រឌិតទៅអ្វីដែលបង្កើតថ្មីដូចជាម្ហូបអាហារ របស់ប្រើប្រាស់ ឬ បែបអ្នកពឹងផ្អែកលើចំណេះជំនាញវិជ្ជាជីវ ឬ បែបវាយលុកឆក់ឱកាសកើបល...ុយមួយប្រាវលើការពេញនិយមតាមទំនោររបស់អតិថិជនមួយឆាវៗ ឬ ក៏ជាអាជីវកម្មដែលអ្នកចង់កសាងកេរ្តិ៍ឈ្មោះយូរអង្វែងដើម្បីពង្រីកមុខរបរទៅថ្ងៃក្រោយ។ ក្រោយការបង្កើតមុខរបរឲ្យចេញជារូបរាងហើយ អ្វីដែលត្រូវធ្វើបន្ទាប់គឺការទាញយកចំណាប់អារម្មណ៍ពីអតិថិជនតាមវិធីរូបភាពផ្សេងៗដែលជា
ការបញ្ចុះតម្លៃ ការថែមជូន បង្អួតពីផលិតផល ការផ្សព្វផ្សាយជាដើម។ ថែរក្សាអតិថិជនចាស់ផង ស្វែងរកអតិថិជនថ្មីផង ដោយត្រូវផ្គាប់ផ្គុនស្វែងយល់ពីតម្រូវការរបស់អតិថិជន ត្រូវគិតពីសោភណ្ឌភាព គុណភាព និងតម្លៃសមរម្យដែលអាចទទួលយកបាន ហើយត្រូវស្វែងយល់ពីចំនុចខ្លាំងចំនុចខ្សោយរបស់គូរប្រជែងថែមទៀត ដែលវាជារឿងស្មុគស្មាញខ្លាំងមួយក្នុងចំនោមរឿងលំបាករាប់រយទៀតដែលអ្នកត្រូវត្រៀមខ្លួនមុន
នឹងចង់ក្លាយជាអ្នករកស៉ីម្នាក់។

No comments:

Post a Comment