Tuesday, May 23, 2017
តើបារាណ៏ខាងលិចឫបារាយទឹកថ្លាត្រូវវិនាសបែបនេះឫយ៉ាងណា?
បារាយណ៍ខាងលិច ដែលអ្នកស្រុកស្គាល់ជាទូទៅថា បារាយណ៍ទឹកថ្លានោះ មិនត្រឹមតែជាអាងស្តុកទឹកបុរាណដ៏ធំជាងគេលើពិភពលោកប៉ុណ្ណោះទេ តែវាជាបុរាណដ្ឋានផ្នែកប្រវត្តិសាស្ត្រដ៏សំខាន់ ដែលមានទំនាក់ទំនងជាមួយសំណង់ប្រាសាទ និងជីវភាពរស់នៅ របស់ប្រជាជនសម័យបុរាណផងដែរ។ ប៉ុន្តែនាពេលឥឡូវនេះ ដោយសារតែអាកាសធាតុក្តៅហួតហែងខ្លាំងពេក បានធ្វើអោយទឹកក្នុងបារាយណ៍រីងហួតស្ទើរតែស្ងួតពីបាតអាងអស់រលីងទៅហើយ។
បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១១ ដែលផ្តើមសាងសង់ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ ពីឆ្នាំ១០០២ ហើយបានបញ្ចប់ជាស្ថាពរនៅក្នុងរាជរបស់ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ពីឆ្នាំ១០៥០ដល់១០៦៦ នៃគ. ស។ បារាយណ៍នេះមានបណ្តោយ៨គីឡូម៉ែត្រ និងទទឹង ២,២គីឡូម៉ែត្រ អាចស្តុកទឹកបាន៥៦លានម៉ែត្រគីប។
បារាយណ៍ខាងលិចជាអាងទឹកដែលអាចស្តុកទឹកសម្រាប់ស្រោចស្រពស្រែចម្ការរាប់ម៉ឺនហិកតា ជាអាងទឹកដែលជួយរក្សាលំនឹងប្រាសាទ ជាពិសេសគឺជាបុរាណដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មានតម្លៃខាងវប្បធម៌និងវិស្វកម្មដូចជា បណ្តាប្រាសាទផ្សេងៗទៀតដែរ។
បើតាមគម្រោងរបស់រដ្ឋាករទឹកសៀមរាប ក្នុងឆ្នាំ២០១៦នេះ ទឹកដែលមានស្តុកក្នុងបារាយណ៍ទឹកថ្លានឹងត្រូវយកទៅប្រើប្រាស់ជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់អ្នករស់នៅទីក្រុងសៀមរាប ជំនួសអោយការបូមទឹកចេញពីដីប្រើប្រាស់ ច្រើនពេកដែលជាហេតុអាចធ្វើអោយប៉ះពាល់ដល់លំនឹងទឹកក្នុងដី និងធ្វើអោយប៉ះដល់គ្រឹះប្រាសាទនាពេលអនាគត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment