បើអ្នកចង់ទន្ទេញឲ្យឆាប់ចាំ និង មិនសូវស្មុគស្មាញនោះ សូមអនុវត្តតាមចំណុចងាយៗទាំង នេះ ៖
១) ជ្រើសរើសទីតាំង៖ មនុស្សម្នាក់ៗសុទ្ធតែមានចំណ ងចំណូលចិត្តផ្សេងគ្នា អ្នកខ្លះចូលចិត្តអាន និង ទន្ទេញមេរៀននៅក្នុងបន្ទប់ស្ ងាត់ ដោយឡែកអ្នកខ្លះទៀតចូលចិត្តទ ន្ទេញនៅក្រោមដើមឈើ ឬ នៅក្បែរសួនច្បារជាដើម។ ការជ្រើសរើសទីតាំងនេះពិតជាស ំខាន់ខ្លាំងណាស់ ព្រោះថា ជ្រើសរើសទីតាំងដែលត្រូវ ចិត្តរបស់អ្នក វាជួយឲ្យខួរក្បាលឆាប់ចាប់យក អ្វីដែលអ្នកអាន ...ហើយក៏កត់ត្រាទុកក្នុងអង្គចង ចាំបានយូរផងដែរ។ ដូច្នេះហើយ ត្រូវប្រាកដថាកន្លែងណាដែលផ្ តល់ភាពងាយស្រួលដល់អ្នក មុនពេលចាប់ផ្តើមទន្ទេញមេរៀន ។
២) ថតសម្លេងទុក៖ ក្នុងពេលដែលអ្នកកំពុងទន្ទេញ នោះ គឺត្រូវប្រើម៉ាស៊ីនថតសម្លេង ជាជំនួយទើបវាប្រសើរ។ ការធ្វើបែបនេះនឹងជួយឲ្យអ្នក ឆាប់ចងចាំ ព្រោះបន្ទាប់ពីបានទន្ទេញចប់ អ្នកអាចចាក់ស្តាប់ឡើងវិញម្ត ងទៀតអ្វីដែលបានទន្ទេញ។
៣) សរសេរក្នុងសៀវភៅ៖ បន្ទាប់ពីបានទន្ទេញ និង បានស្តាប់សម្លេងដែលបានថតទុក រួចមក អ្នកគួរតែសរសេរអ្វីដែលចងចាំ ក្នុងខួរក្បាលនោះទៅក្នុងសៀវ ភៅ។ ការសរសេរនេះ នឹងជួយឲ្យអ្នកអាចចងចាំបានយូ រ មិនងាយនឹងភ្លេចនោះឡើយ ហើយក៏ជាការធ្វើតេស្ដសមត្ថភា ពខួរក្បាលផងដែរ ថាតើអ្វីខ្លះដែលអ្នកបានចងចា ំ។
៤) សរសេរចំណុចសំខាន់ៗលើក្រដាសប ិទជញ្ជាំង៖ អ្នកគួរតែសរសេរចំណុចសំខាន់ៗ ជាងគេ នៅលើក្រដាស( ទំហំសមល្មមតាមការពេញចិត្ត) ហើយបិទនៅលើជញ្ជាំងឬ ទីតាំងណាមួយនៅក្នុងផ្ទះរបស់ អ្នក ដែលងាយស្រួលក្នុងការមើលឃើញ។ ការធ្វើបែបនេះ នឹងជួយឲ្យអ្នកអាចរម្លឹកមេរៀ នសំខាន់ៗឡើងវិញ ព្រោះគ្រាន់តែដើរម្តង ងាកមើលម្តងក៏អាចធ្វើឲ្យអាចច ាំបានដែរ ដោយហេតុថាចំណុចសំខាន់ៗទាំងន ោះ គឺសុទ្ធតែបានទន្ទេញរួចអស់ទៅ ហើយ។
៥) ពន្យល់ ឬ ប្រាប់អ្វីដែលអ្នកចងចាំទៅកា ន់អ្នកដទៃ៖ នៅពេលអ្នកបានទន្ទេញ និង ចងចាំនូវមេរៀនមួយចំនួនហើយនោ ះសូមកុំនៅស្ងៀមឬទុកវាចោល ពោលគឺត្រូវតែព្យាយាមពន្យល់ ឬ បង្រៀនអ្វីដែលអ្នកយល់ទៅកាន់ មនុស្សដទៃទៀតដែលត្រូវការចំណ េះដឹងទាំងនោះ ព្រោះការធ្វើបែបនេះគឺជាការអ នុវត្តដ៏សំខាន់ ដើម្បីរម្លឹកវាឡើងវិញ ហើយក៏មិនងាយភ្លេចដែរ៕
ដោយ៖ អ៊ុន ភក្តី
១) ជ្រើសរើសទីតាំង៖ មនុស្សម្នាក់ៗសុទ្ធតែមានចំណ
២) ថតសម្លេងទុក៖ ក្នុងពេលដែលអ្នកកំពុងទន្ទេញ
៣) សរសេរក្នុងសៀវភៅ៖ បន្ទាប់ពីបានទន្ទេញ និង បានស្តាប់សម្លេងដែលបានថតទុក
៤) សរសេរចំណុចសំខាន់ៗលើក្រដាសប
៥) ពន្យល់ ឬ ប្រាប់អ្វីដែលអ្នកចងចាំទៅកា
ដោយ៖ អ៊ុន ភក្តី
No comments:
Post a Comment