Pages

Tuesday, May 23, 2017

តើអ្នកដឹងថាព្រះសង្ឃខ្មែរនឹងថៃខុសគ្នាត្រង់ណាអត់?



នៅប្រទេសថៃ កាន់សាសនាដូចប្រទេសកម្ពុជាយើងដែរ តែការគោរពប្រតិប័ត ព្រះសង្ឃថៃ ខុសពីព្រះសង្ឃខ្មែរ
ព្រះសង្ឃខ្មែរ‬ ម៉ោង 8-9ព្រឹក ទើបដើរបិណ្ឌបាត (យាយៗ ម៉ែៗ ចាស់ៗ នៅផ្ទះចាំដាក់បាត ម៉ោងជិត11ទើបនិមន្តចូលវត្ត)
*ព្រះសង្ឃខ្មែរ មានខែចូលវស្សា គឺមិនចេញទៅដាក់បាតទេ ដោយសារប្រជាជនខ្មែរយើងគោរពសាសនា ខ្លាច បាប បុណ្យ តែងតែមូលមតិគ្នា ដាក់ជាវេន សំរាប់ប្រគេនសង្ហាន់ព្រះសង្ឃក្នុងពេលដែល លោកចេញបិណ្ឌបាតមិនបាន រហូតដលចេញវស្សាវិញ ។
*ខែបុណ្យទាន ចូលឆ្នាំ ចេញ-ចូលវស្សា កឋិន ផ្លាប្រាក់ ភ្ជុំបិណ្ឌ ចង្ហាន់ ហូរហៀរហូត ដល់យកពីវត្តទៅចែកចាយ អ្នកខ្វះខាត ដូចជាអ្នកសូមទាន និង អ្នកទោស ។
‪‎ព្រះសង្ឃថៃ‬ ក្រោកពីព្រលឹមដើរបិណ្ឌបាត 6-7ព្រឹក
( ប្រជាជនថៃ ក្មេង ចាស់ ប្រញាប់ចេញទៅធ្វើការ បិណ្ឌបាតតែល្មមពេញបាត ត្រលប់មកកុដិវិញហើយ មើលលើសពីម៉ោង 9ព្រឹក)
*ព្រះសង្ឃថៃ មិនថាតែខែចូល-វស្សា ចូលឆ្នាំ ភ្ជុំបិណ្ឌ ហែរកឋិន បុណ្យផ្កាប្រាក់ គឺនៅតែចេញ បិណ្ឌបាត បើមិនចេញបិណ្ឌបាតគឺដាច់ចង្ហាន់ ។ ជនជាតិថៃ អ្នកគោរពសាសនា មានច្រើន តែពួកគេសូវកាន់ខ្ជាប់ខ្ជួន
គឺមិនមែនដោយសារតែ ប្រជាជនពួកគេ បាត់បង់ជំនឿ និងការគោរពដោយសារតែព្រះសង្ឃ លោកមិនគោរពវិន័យសង្ឃ ជាអ្នកដែលធ្វើអោយសាសនាអាប់អោន ដោយខ្លួនលោកផ្ទាល់ ។
ដោយ:លីនី

No comments:

Post a Comment