Pages

Wednesday, May 24, 2017

ល្បិចខ្ពស់មែន អាចលួចលុយពីក្នុងធនាគារបានរាប់សិបមើនដុល្លា





ជនជាតិបរទេសម្នាក់ សញ្ជាតិប៊ែលហ្សិក បានបោកលុយពីធនាគាកាណាឌីយ៉ាអស់ចំនួន ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានម្តងញ៉ាម ទៅរកបោកបន្ថែម៩មឺុនដុល្លាទៀតតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ជនជាតិបរទេសរូបនេះ ពីមុនធ្លាប់បានមកដកលុយពីធនាគាកាណាឌីយ៉ាង អស់ចំនួន ៤ម៉ឺនដុល្លារម្តងរួចហើយ ស្រាប់តែថ្ងៃនេះ បុរសជនជាតិបរទេសម្នាក់នេះបានត្រឡប់មកម្តងទៀត និងបានដកប្រាក់ ចំនួន ៩ម៉ឺនដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ។ ភ្លាមនោះដោយមានការសង្ស័យ ខាងមន្រ្តីធនាគារក៏បានទាក់ទងទៅសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន ក្រោយមកសមត្ថកិច្ចខណ្ឌ ៧មករាក៏បានមកដល់ និងធ្វើការឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋានដើម្បីសួរនាំ ពេលទៅដល់ចំណុចមុខទីស្តីការគណៈរដ្ឋមន្រ្តី នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា ជនសង្សយ័បានលោតចុះពីលើរថយន្តបណ្តាលអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់បានមកវិញ ប្រគល់អោយប៉ូលិសប៉ុស្តិមិត្តភាព កាលពីវរលាម៉ោង១២និង០០នាទីរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦។

No comments:

Post a Comment