Pages

Wednesday, May 24, 2017

តើខ្សែបាទដៃរបៀបនេះមានអត្ថន័យរបៀបណា?

តាមជំនឿបុរាណ មនុស្សដែលមានខ្សែមួយលើ
បាតដៃស្របជាមួយ "ខ្សែជីវិត" គឺពិតជាមនុស្សដែល
មានសំណាងបំផុត។...

ខ្សែស្របគ្នានេះគឺជាខ្សែកម្របំផុត ហើយជាធម្មតា
ខ្សែនេះត្រូវបានគេហៅថា "ខ្សែគ្រូបាធ្យាយ"។

ខ្សែគ្រូបាធ្យាយមានន័យថា មនុស្សនោះបានស្ថិត
ក្រោមការការពារយ៉ាងពិសេសពីទេវតា ឬគ្រូបាធ្យាយ។

ខ្សែនេះក៏មានឈ្មោះពីរផ្សេងទៀតផងដែរ គឺឈ្មោះ
"ខ្សែភពអង្គារ" ឬ "ខ្សែជីវិតទីពីរ"។

មនុស្សដែលមានខ្សែនេះលើបាតដៃ (មិនថាឆ្វេង ឬ
ស្តាំ) គឺជាមនុស្សដែលរីករាយបំផុត និងជាមនុស្ស
ដែលសប្បាយនឹងអ្វីៗដែលសាមញ្ញក្នុងជីវិត។

មនុស្សបែបនេះតែងមានសំណាងពេលជួបគ្រោះ
ថ្នាក់ ឬគ្រោះមហន្តរាយនានា តែងតែមានអ្វីមួយចេញ
មកការពារជានិច្ច។

មនុស្សដែលមានខ្សែនេះភាគច្រើនជាមនុស្សដែល
មានសុខភាពល្អ និងពុំដែលជួបបញ្ហាហិរញ្ញវត្ថុទេ។
ពួកគេអាចជម្នះឧបសគ្គក្នុងជីវិតបានយ៉ាងងាយ។

* បើខ្សែនេះនៅលើបាតដៃស្តាំ៖ មានន័យថា ទេវតា
បានប្រទានដល់មនុស្សម្នាក់នោះ ដោយសារតែអំពើល្អ
ពីជាតិមុន។

* បើខ្សែនេះនៅខាងឆ្វេង៖ មានន័យថា ទេវតាបាន
ប្រទានដល់មនុស្សម្នាក់នោះ ចាប់តាំងពីថ្ងៃប្រសូត្រ។

http://partners.hostgator.com/c/222151/177309/3094
ដោយ: មន្តអាគម

No comments:

Post a Comment