Pages

Sunday, May 21, 2017

តំលៃមនុស្សស្រី

ថ្ងៃមួយឳពុកចង់ប្រាប់កូនរបស់គាត់ពីតំលៃ នៃមនុស្សស្រី
ឳពុក៖ កូនមានដឹងទេថាតើ មានអ្វីនៅក្នុងដៃរបស់ពុក ?
កូន៖ ចាសពុក កូនពិតជាមិនដឹង ថាតើមានអ្វីនៅក្នុងដៃរបស់ពុកទេ
តើពុកអាចអោយកូនសុំមើលបន្តិចបានទេ ?
ឪពុកខំក្តាប់ដៃយ៉ាងណែន ប្រឹងលាក់វត្ថុដែលនៅក្នុងដៃមិនអោយកូន
ស្រីរបស់គាត់មើលទេ....ទៅបីកូនស្រីទាញដៃរបស់ឳពុកមកក្បែររួចប្រឹង ទាញម្រាមដៃចេញយ៉ាងណាក៌ដោយ!!! រហូតដល់កូនរបស់គាត់
អស់ចិត្តហើយ ហត់នឿយនឹងការដណ្តើមឪពុកមើលថាតើមានអ្វីនៅក្នុង
ដៃរបស់ពុក ....!!! កូនស្រីក៌ដើរទៅអង្គុយនៅលើកៅអី ....!!!
ឪពុក៖ តើកូនពិតជាចង់មើលរបស់ដែលនៅក្នុងដៃរបស់ពុកណាស់មែន
ទេ ?
កូន៖ ចាសពុកពិតជាចង់ណាស់
ឪពុក៖ នេះនៃ មើលមើល នេះគឺជាអ្វីដែលកូនទាមទារចង់មើលនោះ
(ពុក លាម្រាមដៃបង្ហាញកូនស្រី)
កូន៖ ស្មានតាស្អីគេ តាមពិត គឺជាកាក់ (សេន) ធម្មតាសោះគ្មានអីសំខាន់ ផង ហេតុអីចាំបាច់លាក់ដល់ថ្នាក់នេះ!!!
ឪពុក៖ ក៌យកសេននោះដ៌ដែលមកក្តាប់អោយណែន ហើយសួរទៅកូន
ម្តងទៀតថា .... នេះនែ តើកូនចង់មើលអ្វីដែលនៅក្នុងដៃរបស់ពុកទៀត
ទេ ?
កូន៖ ខ្ញុំលែងចង់មើលហើយ ព្រោះខ្ញុំដឹងយ៉ាងច្បាស់ណាស់ថានៅក្នុងដៃ របស់ពុកគឺគ្រាន់តែជា សេនធម្មតាប៉ុណ្ណោះ !!!!
ឪពុក៖ ត្រូវហើយកូន ដូច្នេះកូនត្រូវរក្សារតំលៃរបស់ខ្លួន អោយដូចទៅ
នឹងអ្វីដែលកូនចង់ឃើញពីដំបូង អញ្ចឹងដែរ !!! កូនស្រីនឹងលែងមានតំលៃប្រសិនបើ កូនមិនចេះរក្សារតំលៃរបស់ខ្លួនឯង !!!

No comments:

Post a Comment