Pages

Monday, May 22, 2017

តើអ្នកដឹងអ្វីខ្លះពីផ្លែក្រូចវល្លិ?





វិធីធ្វើទឹកក្រូចវល្លិ (Passion)
- ផ្លែក្រូចវល្លិ ៦ផ្លែ
- ទឹកស្ករខាប់ ឬ ទឹកឃ្មុំ ១ ពែង
-ទឹកសុទ្ធ ៣ ពែង
- អំបិល ១ស្លាបព្រា កាហ្វេ...
លាងផ្លែក្រូចវល្លិឲ្យស្អាត រួចពុះជា២ ឆ្កៀលយក សាច់ ដាក់ ឆ្នាំង ចាក់ ទឹក ចូល
ដាំឲ្យពុះ បើមិនចូលចិត្តទុកទាំងគ្រាប់ ស្រង់យកចេញ ដាក់ ទឹក ស្ករ ឬ ទឹក ឃ្មុំចូល
កូរឲ្យសព្វ ទុក ឲ្យត្រជាក់ ទុកក្នុង ទូរទឹកកក ទុកញ៉ាំបាន ច្រើនថ្ងៃ ឬចាក់ចូលកែវ ដាក់ទឹកកក ជាការស្រេច ៕
** ក្រូចវល្លិ ( ផេស្សិនហ្វ្រ៊ូត ) ទើបនឹងមានការនិយមនៅខ្មែរយើង មិនយូរប៉ុន្មាននេះទេ
តែប្រទេសជាច្រើនក្នុងពិភពលោកនិយមនិងដឹងនូវសារៈសំខាន់របស់ក្រូចវល្លិជាយូរណាស់មកហើយ និងមាន ផលិតផលជាច្រើន ដែលផ្សំដោយផ្លែក្រូចវល្លិ ។
គេនិយមធ្វើជាភេសជ្ជៈ ធ្វើនំ ការ៉េម ដំណាប់ ឬ ជាផលិតផលសម្រាប់សម្រស់..។ល។
ក្រូចវល្លិបរិបូណ៌ទៅដោយ Carbohydrate , Fiber កាកសរសៃ , Protein , Vit A Betacarotine , Vit B2 B3 B6 B9 , Choline , VitC , Vit K , Calcium , Phosphorus Potassium , Sodium , ដែក សង្កសី ...។ល។
ក្រូចវល្លិ មានប្រយោជន៍ ដ៏អស្ចារ្យ សម្រាប់សុខភាព និង រក្សាជំងឺ រាប់សិបមុខ ដូចជាការពារជំងឺមហារីក ប្រឆាំងរ៉ាឌីកាល់សេរី បំប៉នស្បែកឲ្យស្រស់ថ្លា ក្មេងជាងវ័យជួយពន្យឺតភាព ចាស់ ពង្រឹងប្រពន្ធ័ការពារខ្លួន បំប៉នក្រសែភ្នែក ឲ្យភ្លឺច្បាស់
ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់ ទម្លាក់ខ្លាញ់ក្នុងឈាម មិនឲ្យជាតិស្ករក្នុងឈាមខ្ពស់បំប៉នកម្លាំង ជួយឲ្យអារម្មណ៍ ស្រស់ថ្លា និងគេងលក់ស្រួល បំប៉នសរសៃសក់ និងក្រចក ការពារឆ្អឹងពុក កែអាការៈវិលមុខ ក្អួតចង្អោរ រលាកផ្លោកនោម ជួយបំប៉នថ្លើមនិង ក្រលៀន កំចាត់ពិសពុល ក្នុងឈាម បំប៉នសួត ទម្លាក់ស្លេស្ម បំបាត់ក្អក..។ល។
រៀបរៀង ដោយ ផ្កាយ និស្ស័យ
ប្រភព៖ The Memories

No comments:

Post a Comment