ហេតុអ្វីបានជាថ្មអាចអណ្តែតលើទឹក?
មនុស្សភាគច្រើននៅកម្ពុជាសុទ្ធតែជឿថា ថ្មដែលអាចអណ្តែតលើទឹក ជាថ្មដែលអស្ចារ្យ មានបារមីអាចនាំសុខសប្បាយ ឬអ្នកខ្លះថែមទាំងសុំលេខឆ្នោតទៀតផង។ ក្រោយដឹងអាថ៌កំបាំងនេះហើយ ទើបដឹងថាខ្លួនមិនខុសពីជនជាតិឥណ្ឌានៅសម័យមុនដែលមិនសូវឃើញសត្វគោហើយគោរពដូចព្រះដូច្នេះដែរ។ លុះដល់មានអ្នកផ្សងព្រេងមកដល់ទឹកដីសុវណ្ណភូមិ បានដឹងថា សត្វហ្នឹង សំបូរណាស់ គេយកមកធ្វើស្រែធម្មតា មិនអស្ចារ្យអ្វីដូចដែលគេធ្លាប់គិតនោះទេ។
ងាកមក អាថ៌កំបាំងនៅពីក្រោយថ្មអណ្តែតវិញ។ តាមពិតនៅលើលោកយើងនេះមានថ្មមួយប្រភេទឈ្មោះថា pumice ជាប្រភេទថ្មដែលមើលទៅដូចជាថ្មបាយក្រៀម ហើយវាមានម៉ាស (ទម្ងន់) ស្រាលបំផុត។ ពេលត្រូវទឹក វានឹងឡើងជាពណ៌ចាស់ ហើយមើលទៅដូចជាធ្ងន់ តែពេលលើកមើល ឬហាលឲ្យស្ងួតទើបដឹងថា ស្រាល។ ថ្មប្រភេទនេះនៅប្រទេសគេ គេយកទៅធ្វើជាប្រដាប់ដុះក្អែល ឬសម្ភារៈប្រើប្រាស់មួយចំនួន តែស្រុកយើងអុជធូបថ្វាយបង្គំផ្អើលភូមិ។ សុំទោសប្រសិនបើខ្ញុំបង្ហាញពីចំណុចនេះទៅប៉ះពាល់ដល់អបិយជំនឿ ឬអារម្មណ៍របស់អ្នកជឿ តែខ្ញុំគ្រាន់តែចង់ចែករំលែករឿងពិតមួយ។ ត្រង់បន្តជឿថ្មអណ្តែត ហើយគោរពថាមានបារមីបន្តទៀត ឬប្តូរចិត្តយ៉ាងណានោះ អ្នកអានសម្រេចខ្លួនឯងចុះ។
No comments:
Post a Comment