Pages

Wednesday, May 24, 2017

តើខ្មែរយើងប្រើប្រាក់ដួងពីពេលណាមក?



ព្រះបាទចៅពញាច័ន្ទរាជា ដែលប្រវត្តិសាស្ត្រខ្មែរថ្វាយ
ព្រះនាមថា “ព្រះបាទឣង្គច័ន្ទទី១” បានឡើងគ្រងរាជ្យ
សម្បត្តិពីឆ្នាំ ១៥២៥-១៥៦៧ ដោយតាំងរាជធានី នៅ
ក្នុងបន្ទាយលង្វែក ដែលហ៊ុំព័ទ្ធទៅដោយព្រៃឬស្ស៊ីយ៉ាង
ក្រាស់ បន្ទាប់ពីទទួលជ័យជម្នះលើសត្រូវក្នុងស្រុក គឺ
ស្ដេចកន និងទទួលបានជ័យជម្នះលើពួកសៀម ដែល
បានចូលលុកលុយប្រទេសខ្មែរ។
ព្រះបាទចៅពញាច័ន្ទរាជា មិនមានភាពវាងវ័យខាងសេដ្ឋកិច្ច
ដូចជា ស្តេចកន ទេ ដែលបានបោះប្រាក់ស្លឹង ដើម្បីប្រើប្រាស់
ក្នុងស្រុក។ ផ្ទុយទៅវិញ ព្រះបាទចៅពញាច័ន្ទរាជា បានបញ្ឈប់
ឲ្យចាយប្រាក់ស្លឹងរបស់ ស្តេចកន ហើយបែរជាអនុញ្ញាតឲ្យប្រើ
ប្រាស់ឌួង របស់សៀម ធ្វើឲ្យខឿនសេដ្ឋកិច្ចខ្មែរទាំងមូល ត្រូវ
ពឹងផ្អែកលើ សៀម ទាំងស្រុង។ ប្រាក់ដួង របស់សៀម បានធ្វើ
ចរាចរណ៍នៅក្នុងប្រទេសខ្មែរដោយសេរី។ សៀម បានរៀប
គម្រោងវាយលុកចូលក្រុងលង្វែក ដោយបាចប្រាក់ដួងចូល
ក្នុងព្រៃឫស្សី។ ដោយសារតែភាពក្រីក្រ លោភលន់ និងអវិជ្ជា
ប្រជាជនខ្មែរប្រុសស្រី បាននាំគ្នាកាប់ឆ្ការសីមាការពារទឹកដី
ទំរាំតែដឹងសេចក្តី បន្ទាយលង្វែកត្រូវបាន សៀម វាយបែក។
នេះគឺជាមេរៀនប្រវត្តិសាស្រ្ត ដែលកូនខ្មែរគ្រប់រូប ត្រូវតែចាំ
កុំអោយប្រវត្តិសាស្ត្រកើតឡើងច្រំដែល ព្រោះថា បច្ចុប្បន្ន ខ្មែរ
នៅតាមជាយដែន កំពុងតែភ្លើតភ្លើនសប្បាយចាយលុយបាត
បំភ្លេចលុយរៀល។
តើអ្វីជាប្រាក់ដួង? ហេតុអ្វីបានជាប្រាក់ដួងមានតម្លៃរហូតដល់
ខ្មែរយើងភ្លេចគិតពីហាយនៈភាពរបស់ប្រទេសជាតិ?
ប្រាក់ដួងគឺជាដុំប្រាក់មូលៗធ្វើឡើងអំពីលោហៈធាតុប្រាក់
ហើយមានដំត្រា ជាក្បាច់កងចក្រ ឬ ជាស្លឹកពោធិ ប៉ុនមេដៃ
ល្មមអាចយកធ្វើជាគ្រាប់ បាញ់ចំពាមកៅស៊ូ ឬដាក់ក្នុងកាណុង
កាំភ្លើងធំបាញ់បាន។ ប្រាក់ដួងមានទំងន់ប្រមាណ ១៥ក្រាម
ប្រហែល ៤ជី។ នៅក្នុងសម័យលង្វែកគេច្រើនប្រើដុំប្រាក់នេះ
សម្រាប់ដោះដូរ នៅក្នុងជំនួញផ្សេងៗ ឆ្លងស្រុកឆ្លងទេស។
នៅក្នុងសម័យលង្វែក ជាពិសេសក្នុងរយៈពេលដែលនគរអយុធ្យា
កំពុងក្រោកឡើងយ៉ាងឆាប់រហ័ស ប្រាក់ដួងរបស់ សៀម មាន
ប្រជាប្រិយយ៉ាងខ្លាំងក្នុងតំបន់។ ព្រះបាទ នរេន្រ្ទសូរ្យ របស់
អយុធ្យា បានចងសម្ព័ន្ធភាពពាណិជ្ជកម្មជាមួយនឹងបណ្តា
ប្រទេសអ៊ឺរ៉ុប ដូចជាអេស៉្បាញ ព័រទុយហ្គាល់ បារាំង ចិន ជប៉ុន ពួកអាណាចក្រពែរ្យ... ដោយប្រើប្រាស់ប្រាក់ដួងជាគោល នៅ
ពេលដែលធ្វើពាណិជ្ជកម្មក្នុងតំបន់។ សៀម បានរៀបចំយុទ្ធសាស្រ្ត
វាយបន្ទាយលង្វែក ដោយបានរៀបចំយុទ្ធវិធីសេដ្ឋកិច្ច ពាណិជ្ជកម្ម
ដូចជាបង្កើនតម្លៃប្រាក់ដួង ដែលធ្វើឲ្យប្រជារាស្រ្តខ្មែររកស៊ីបាន
ដោយសារប្រាក់ដួងនេះ។ ហើយម៉្យាងវិញទៀតគឺ សៀម បានបញ្ជុះ
បញ្ចូលពួកសម្ព័ន្ធភាពពាណិជ្ជកម្មរបស់ខ្លួន ដែលមករកស៊ីក្នុង
ប្រទេសកម្ពុជា ឲ្យទទួលយកតែប្រាក់ដួង។ ម៉្យាងវិញទៀត ប្រាក់ដួង
ដែលពួកសៀមយកមកប្រើ គឺជាប្រភេទប្រាក់សុទ្ធមានទំងន់
ប្រមាណ ៤ជី ដែលក្រៅពីជួញដូរ គេអាចយកទៅស្លររំលាយធ្វើជា
វត្ថុមានតម្លៃផ្សេងៗបាន។ ដូច្នេះហើយបានជាទាំងទាហានទាំង
ប្រជារាស្រ្តនាំគ្នាកាប់ឆ្ការព្រៃឬស្សី ដើម្បីយកប្រាក់ដួង៕៚
http://partners.hostgator.com/c/222151/177309/3094
ដោយ:មន្តអាគម

No comments:

Post a Comment