មានវិស្វករម្នាក់បានសម្រេចចិត្តបើកគ្លីនិកព្យាបាលជម្ងឺមួយ ដោយព្យាបាលម្តងយក ៥០$ បើព្យាបាលមិនជាសង១០០$ ។
ឯវេជ្ជបណ្តិតម្នាក់ផ្សេងទៀតឃើញឳកាសរកលុយបានងាយស្រួលបែបនេះក៏ទៅព្យាបាលជម្ងឺនៅគ្លីនិកនោះ
វេជ្ជបណ្តិត ៖ អណ្តាតខ្ញុំ ពេលញាំអីម្តងៗអត់ស្គាល់រសជាតិសោះ
វិស្វករ ៖ ជំនួយការ យកថ្នាំក្នុងប្រអប់លេខ១១មក ។ ហើយគាត់យកថ្នាំនោះទៅបន្តក់ក្នុងមាត់វេជ្ជបណ្តិត...
វេជ្ជបណ្តិត ៖ សាំងនឹង
វិស្វករ ៖ អបអរសាទរ អណ្តាតលោកស្គាល់រសជាតិវិញហើយ ។ វិជ្ជបណ្តិតក៏ឲ្យ វិស្វករ ៥០$ ។
បីថ្ងៃក្រោយវេជ្ជបណ្តិតនោះមិនអស់ចិត្តក៏មកគ្លីនិកម្តងទៀត
វេជ្ជបណ្តិត ៖ ខ្ញុំមានបញ្ហាខាងការចងចាំ
វិស្វករ ៖ ជំនួយការ យកថ្នាំក្នុងប្រអប់លេខ១១មក
វេជ្ជបណ្តិត ៖ តែប្រអប់នឹង ដាក់សាំងបន្តក់ខ្ញុំថ្ងៃមុននឹង
វិស្វករ ៖ អបអរសាទរ ខួរក្បាលលោកដំណើរការល្អវិញហើយ ។ វិជ្ជបណ្តិតក៏ឲ្យ វិស្វករ ៥០$ទៀត ។
បីថ្ងៃក្រោយវេជ្ជបណ្តិតក៏មកគ្លីនិកនោះជាលើកទី៣
វេជ្ជបណ្តិត ៖ ខ្ញុំមានបញ្ហាខាងភ្នែក
វិស្វករក៏ខ្សឹបឲ្យជំនួយការយកលុយ៥០$មក ហើយប្រាប់ទៅវេជ្ជបណ្តិតថា ៖ ខ្ញុំព្យាបាលមិនជាទេ ហើយក៏ហុចលុយនោះទៅ
វេជ្ជបណ្តិត ៖ ក្រែងលោកថា បើព្យាបាលមិនជាសង១០០$ មិចក៏ឲ្យតែ៥០$ចឹង
វិស្វករ ៖ អបអរសាទរ ភ្នែករបស់លោកអស់បញ្ហាហើយ ព្រោះលោកមើលលុយឃើញថា ជាក្រដាសប៉ុន្មាន ។ វេជ្ជបណ្តិតក៏ឲ្យលុយទៅវិស្វករ៥០$ទៀត ថ្លៃព្យាបាលភ្នែក ហើយលែងត្រលប់មកគ្លីនិចនោះវិញជារៀងរហូត ។
ចេះឯងឲ្យក្រែងចេះគេ ។
No comments:
Post a Comment