Pages

Wednesday, September 28, 2016

ជីវប្រវត្តិខ្លីៗរបស់មេដឹកនាំអាល្លឺម៉ង់ Adolf Hitler (២០ កក្កដា ១៨៨៩-៣០ មេសា ១៩៤៥)

Adolf Hitler កើតនៅក្នុងថ្ងៃទី ៣០ កក្កដា ១៨៨៩ នៅក្នុងទីក្រុង Braunau-am-lnn ប្រទេសអូទ្រីស ដែលទីក្រុង នោះនៅជិតព្រំដែនរវាង ប្រទេសអូទ្រីស និងប្រទេសអាល្លឺម៉ង់។ ឪពុករបស់ Hitler លោក Alois ជា បុគ្គលិកគ្រប់គ្រង និងម្តាយ Klara ជាមេ ផ្ទះ ។  កាលនៅជាកុមារ ភាព Adolf Hitler ចុះសម្រុងជាមួយនឹងម្តាយជាង ឪពុករបស់លោកដែល ជាមនុស្សម៉ត់ចត់ម្នាក់។ Hitler បានចូលរៀននៅ អាយុ ៦ ឆ្នាំ និងបានឈប់រៀននៅអាយុ ១៦ ឆ្នាំ និងបានធ្វើដំណើរទៅទីក្រុង Vienna ជាទីកន្លែងដែល គាត់ប៉ងចូលថ្នាក់ ឧត្តមសិក្សា និងបានក្លាយខ្លួនជាវិចិត្រករ ម្នាក់។ គាត់ត្រូវបានគេបដិសេធមិនឲ្យចូលរៀននៅពេលដែលគាត់មានអាយុ ១៧ ឆ្នាំ និងមួយឆ្នាំក្រោយមក ម្តាយរបស់លោកក៏បានទទួលមរណភាពដោយសារជំងឺ មហារីក។ ឪពុករបស់ Hitler បានទទួលអនិច្ចកម្ម ៤ ឆ្នាំមុនម្តាយរបស់លោក ពោល គឺនៅពេលដែល Hitler មានអាយុ ១៣ ឆ្នាំ ជាហេតុធ្វើឲ្យ Hitler រស់នៅយ៉ាងកំសត់ នៅតាមចិញ្ចើមផ្លូវទីក្រុង Vienna។ លោកបានរស់នៅក្នុងបា និងតាមសំយាបផ្ទះគេ ដោយសារតែគ្មានលំនៅដ្ឋាន។ ក្នុងរយៈពេល ៦ ឆ្នាំនៃការរស់នៅយ៉ាងកំសត់ និង តោកយ៉ាកក្នុងទីក្រុង លោកបានបណ្តុះគំនិតលោកឲ្យស្អប់ជនជាតិ Jewish យ៉ាង ខ្លាំងដោយសារតែគំនិតប្រឆាំងនូវនិតិបញ្ញត្តិរបស់ពួក Jewish។ ដោយសារតែលោកមានអណ្តាតដ៏អស្ចារ្យ (សមត្ថភាពក្នុងការនិយាយ) បូកបញ្ជូលជាមួយគំនិតដ៏មានភាពច្នៃប្រឌិតបែបសិល្បះផងនោះ Hitler ក៏បានបង្កើតផ្នត់ គំនិតនៃវិធីសាស្រ្តក្នុងការគ្រប់គ្រងរដ្ឋពេញលេញមួយ (Totaliariam state) ដោយយកគំរូតាមលោកអភិបាលក្រុង Vienna។
លោកក៏បានចូលធ្វើជាទាហានក្នុងសង្រ្គាមលោកលើកទី១ ដែលស្ថិតនៅក្នុងជួរកងទ័ពប្រទេសអូទ្រីស ហើយ ក៏បានចូលធ្វើជាទាហានអាល្លឺម៉ង់វិញ។ បន្ទាប់ពីទទួលបានការហ្វឹកហាត់រយៈពេលខ្លីមក Hitler ក៏បានចូលសមរភូមិ ជាមួយនឹងប្រទេសអង់គ្លេស ដែលពេលនោះគាត់បានធ្វើការប្រយុទ្ធយ៉ាងក្លាហាន និងបានរួចផុតពីសេចក្តីស្លាប់ជា ច្រើនដង ថែមទាំងបានទទួលនូវមេដាយខ្វែងដែកពី ក៏ប៉ុន្តែមិនបានតំលើងឋានៈឡើយ។ វាគឺជារយៈពេលមួយដ៏សំ ខាន់ក្នុងការកត់សំគាល់ថា កំឡុងពេលធ្វើជាទាហាន Hitler បានទទួលនូវមនោគមវិជ្ជាខាងនយោបាយដែលបានបំ ពេញនូវចំនេះដឹងខាងនយោបាយរបស់គាត់។ បន្ទាប់ពីសង្រ្គាមបញ្ចប់ របបកុម្មុយនីស៏បានកើតមាននៅក្នុងប្រទេស អាល្លឺម៉ង់ដែលភាគខ្លះដឹកនាំដោយជនជាតិ Jewish។ បន្តិចម្តងៗ របបគ្រប់គ្រងនៅ ក្នុងប្រទេសអាល្លឺម៉ង់ដែលពីមុនគ្រប់គ្រងដោយរបបរាជានិយមនោះ ត្រូវបានជំនួស ដោយរបបលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយប្រធានាធិបតីមួយ និងនាយករដ្ឋមន្រ្តី មួយ។ បន្ទាប់ពីជាសះស្បើយពីរបួសមក Adolf Hitler ត្រូវបានទទួលបេសកកម្មយ៉ាង ជិតដិតបំផុតទៅលើក្រុមនយោបាយដែលហៅថា គណបក្សសហជីពកម្មករ អាល្លឺម៉ង់ដែលក្រោយមកក៏បានចូលរួមនឹងគណបក្ស នោះ។ Hitler បានយល់ឃើញ ថាគោលគំនិតរបស់បក្សថ្មីរបស់លោកគឺមានភាពដូចគ្នាទៅនឹងគំនិតរបស់ ដែលអាច ជាយាន្តឆ្ពោះទៅរកការគ្រប់គ្រងអំណាចនយោបាយ។ នៅក្នុងឆ្នាំ ១៩២០ នៅអាយុ ៣១ ឆ្នាំបានលាឈប់ពីទាហានហើយបានក្លាយខ្លួនជាអ្នកនយោបាយ និងបានក្លាយខ្លួនជាមេបក្សទៀតផង។ នៅក្នុង ឆ្នាំ ១៩៣២ សេដ្ឋកិច្ចប្រទេសអាល្លឺម៉ង់បានជួបនឹងវិបត្តិសេដ្ឋកិច្ច គីកំណើននៃអតិផរណាដ៏ខ្លាំងក្លា។ អតិផរណាបាន ក្លាយជាហេតុធ្វើឲ្យមានការធ្វើដំណើរទស្សនកិច្ចពីសំនាក់សភាសហរដ្ឋអាមេរិចក្នុងការដូរលុយអាមេរិច ៧$ សំរាប់ ៤,០០០,០០០DM ជារូបិយវត្ថុរបស់ប្រទេសអាល្លឺម៉ង់ដែលបានធ្វើឲ្យប្រជាពលរដ្ឋអាល្លឺម៉ង់បាត់បង់អ្វីៗ និងស្តី បន្ទោសទៅលើកាតិកាកសញ្ញាសន្តិភាព និង ពាណិជ្ជករជនជាតិ Jewish។ នៅខែ មិនា​ ឆ្នាំ ១៩២៤ Hitler ត្រូវបាន ជាប់ឃុំឃាំងរយៈពេល ៥ ឆ្នាំ ដោយសារតែសកម្មភាពរបស់គាត់នៅក្នុង Munich Putsch (បាតុកម្មទាមទារប្រឆាំង នឹងរដ្ឋាភិបាលកុម្មុយនីស៏) ដែបរាជ័យក្នុងការទំលាក់រដ្ឋាភិបាលដុនដាបរបស់អាល្លឺម៉ង់។ ក៏ប៉ុន្តែលោកត្រូវបានជាប់ឃុំ តែ ៩ ខែប៉ុណ្ណោះដោយសារការគាំទ្រពីសំនាក់អ្នកនយោបាយភាគខាងកើត ដោយបានប្រែក្លាយគុករបស់លោកឲ្យ ទៅជាកន្លែងទទួលភ្ញៀវធំៗ ៦ ម៉ោងក្នុង ១ ថ្ងៃ។ នៅថ្ងៃខួបកំនើតទី ៣៥ របស់លោកមានគេជូនផ្កា ស្ករគ្រាប់ និង អំណោយជាច្រើនបានដាក់ទុកក្នុងបន្ទប់ ២ ទៅ ៣ ឯនោះ។
នៅក្នុងថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩៣៣ Adolf Hitler បានក្លាយខ្លួនជាមេដឹកនាំដ៏មានប្រជាប្រិយភាពគ្រប់គ្រង លើប្រទេសអាល្លឺម៉ង់ទាំងមូល ដោយបានកែប្រែរបបគ្រប់គ្រងទៅជារបបផ្តាច់ការ លុបបំបាត់ចោលនូវគណបក្សដទៃ និងបានផ្តាច់ខ្លួនចេញពី League of Nations (សម្ព័ន្ធប្រជាជាតិ) ទៀតផង។ ក្នុងឋានៈជាមេដឹកនាំថ្មីរបស់ប្រទេស អាល្លឺម៉ង់ Hitler ក៏បានបង្កើតអំនាចសហវត្សទី ៣ ដែលមិនអើពើទៅនឹងសន្ធិសញ្ញា Versailles ឡើយ។ គាត់បាន បង្កើនកំលាំងទ័ព និងអាវុធ។ ច្បាប់ Nuremburg បានបង្កើតដោយ Hitler ក្នុងឆ្នាំ ១៩៣៥ ដែលកំណត់ថាប្រជាពលរដ្ឋ អាល្លឺម៉ង់ជាពូជពង្សជនជាតិ អារ្យាន (Arayan Race) និងបិទសិទ្ធិពួកជនជាតិ Jewish ទាំងអស់ក្នុងការគ្រប់គ្រងលើ ការងារទាំងអស់។ នៅក្នុងឆ្នាំ ១៩៣៨ Hitler បាន​វាយយកតំបន់ជាច្រើនដែលកាន់កាប់ដោយរដ្ឋជិតខាង និងតំបន់ Sudetenland នៃប្រទេស Czechoslovakia និងបានប្រកាសសង្រ្គាមលោកនៅក្នុងថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៣៩។

No comments:

Post a Comment